សាលប្រជុំតូចសាលាខេត្ត, ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយលោក យី គុណ្ណា ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមកិច្ចប្រជុំ ស្ដីពីប្រសិទ្ធភាព នៃការគ្រប់គ្រង់ចំណូលមិនមែនសារពើពន្ធនៅខេត្តកំពង់ចាម សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ ឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរង នៃគណៈអិបាលខេត្ត។